លំហូរទឹកក្រោមស្ពានតាម៉ុកមានចរន្តបុកខ្លាំង លើសកម្រិតប្រុងប្រយ័ត្ន ផ្អាកចរាចរណ៍ធ្វើដំណើរ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, September 21, 2020

លំហូរទឹកក្រោមស្ពានតាម៉ុកមានចរន្តបុកខ្លាំង លើសកម្រិតប្រុងប្រយ័ត្ន ផ្អាកចរាចរណ៍ធ្វើដំណើរ

មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកក្រោមស្ពានតាម៉ុកនៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លំហូរទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ លើសកម្រិតនៃការប្រុងប្រយ័ត្នហើយ ដែលកំណត់ត្រឹមកម្ពស់ ៣,៨០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន កម្ពស់ ៤.២០ម៉ែត្រ ។


សូមបញ្ជាក់ថា ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតក្នុង ភូមិអូរចិញ្ជៀន ឃុំងន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរផ្អាកធ្វើចរាចរណ៍ឆ្លងកាត់មួយរយ:សិន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយសារស្ថានភាពទឹកហូរកាត់ស្ពានមានកម្រិតខ្លាំង ។




 

No comments:

Post a Comment

Pages