ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥៖០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចគោលដៅយាមប្រចាំការ២៤ម៉ោងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ផ្លូលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ថ្លែងថា ករណីនេះបង្កដោយជនសង្ស័យ៣នាក់ ដោយគេចខ្លួន២នាក់ឈ្មោះ ញ៉ា និង ឈ្មោះ ពៅ ព្រមទាំងមធ្យោបាយម៉ូតូ១គ្រឿង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានសារធាតុញៀន បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ២គ្រឿង (១-ម៉ាកអ៊ិចសាយទ័រ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ (នប.៥០២២) ប្រគល់ឲ្យជនរងគ្រោះវិញ និង ២-ម៉ាកMSX ពណ៌ស សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1FR-2803 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
No comments:
Post a Comment