អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, September 30, 2020

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២គឺ៖

១.របាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានបានចុះផ្សាយថា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ នៅតែបន្តឱ្យប្រជាពលករឆ្លងដែន និងមានការនាំទំនិញគេចពន្ធចេញចូលពីកម្ពុជា-ថៃ ដោយខុសច្បាប់ ផ្គើនទៅនឹងបទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

២.របាយការណ៍លទ្ធផល នៃការចុះអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។


កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕







 

No comments:

Post a Comment

Pages