បាត់ដំបង÷នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាតដំបង បានទទួលអំណោយមនុស្សធម៌ ពីលោកស្រី ទ្រី ដាណា ដែលបានចូលរួមឧបត្ថម្ភ អង្ករចំនួន ១០តោន មីម៉ាម៉ាចំនួន៣៦០កេស ត្រីខចំនួន ៥០០យួរ និងទឹកសុីអុីវចំនួន ៥០០យួរ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តបាត់ដំបង ។
រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនៈគ្រប់ភារកិច្ច ។
No comments:
Post a Comment