មេបញ្ជាការ​កងពល​តូច​លេខ​៧០បញ្ជាឲ្យកងទ័ពទាំងអស់ ​ចុះបេសកកម្មយកសម្ភារៈសង្រ្គោះ ទៅជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 14, 2020

មេបញ្ជាការ​កងពល​តូច​លេខ​៧០បញ្ជាឲ្យកងទ័ពទាំងអស់ ​ចុះបេសកកម្មយកសម្ភារៈសង្រ្គោះ ទៅជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ​: នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជាច្រើននាក់បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេស​របស់កងទ័ពទាំអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រស់នៅក្បែរតាមបណ្តោយស្ទឹងព្រែកត្នោត ក្រោយពីមានការជូនដំណឹងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អំពីស្ថានភាពកំពស់ទឹកកើនឡើង ហើយបញ្ជាក់ថា ទំនប់សណ្តរស្ទឹងព្រែកត្នោត បាននិងកំពុងប្រឈមការបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហើយបើសិនមានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ។



 

No comments:

Post a Comment

Pages