អាជ្ញារធរខេត្តកោះកុង ចុះត្រួតពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បក ០១កន្លែង ស្ថិតនៅតំបន់ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 23, 2020

អាជ្ញារធរខេត្តកោះកុង ចុះត្រួតពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បក ០១កន្លែង ស្ថិតនៅតំបន់ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធរួមមានទីចាត់ការ និងអង្គភាពច្រក រដ្ឋបាលស្រុកស្រែអំបិល មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះត្រួតពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បក ០១ កន្លែង មានទីតាំងស្ថិតនៅតំបន់ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាលទ្ធផល រងចាំការផ្តល់យោបល់ និងរបាយការណ៍ ពីមន្ទីរជំនាញទាំងបី ដើម្បីលើកយោបល់ ជូនលោកជំទាវពិនិត្យ និងសម្រេច៕




 

No comments:

Post a Comment

Pages