មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡចំនួន ៥៨០គ្រួសារបន្ថែមទៀត - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, October 24, 2020

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡចំនួន ៥៨០គ្រួសារបន្ថែមទៀត

ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋកំពុងជួបការលំបាកដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញចុះចែកអំណោយសប្បុរសធម៌ ដែលទទួលបានពីប្រជាពលរដ្ឋខ្មែរ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 


ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន ១០៩៣ គ្រួសារ ក្រុមការងារបាននាំយកអំណោយសប្បុរសធម៌ចែកជូនជាបន្តបន្ទាប់ ដោយព្រឹកនេះ បានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៤៨០គ្រួសារ។  អំណោយសប្បុរសធម៌ ដែលបានចែកជូននាព្រឹកនេះ រួមមាន៖ អង្ករ មី ទឹកស៊ីអ៉ីវ ទឹកត្រី ឆៃពៅ សៀង ថ្នាំពេទ្យ។ ល។


ថ្លែងក្នុងពិធីចុះចែកអំណោយនេះ ឯកឧត្តមទាំងពីរបានបន្តថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយ ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


គណៈអធិបតី ក៏បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខ​ និងសេចក្តីអាណិតស្រលាញ់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានក្រេីនរំលឹកដល់បងប្អូនទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់​ រក្សាអនាម័យ កុំមានការធ្វេសប្រហែស ជាពិសេសកុមារ​ និងស្រ្តីនាពេលទឹកកំពុងជោរជន់លិចលង់​ និងសត្វអាសិរពិសជាដេីម​ ជាងនេះទៅទៀតក៏មិនត្រូវភ្លេចជំងឺកូវីត-១៩ នោះទេ។ 


ជាកិច្ចបញ្ចប់ ឯកឧត្តម​ទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសដែលប្រទេសជាតិកំពុងជួបនឹងគ្រោះទឹកជំនន់នេះ៕






 

No comments:

Post a Comment

Pages