ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងលោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ។
សមាសភាពចូលរួម៖ លោក លោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង០៧និងតំណាងក្រុមហ៊ុនដេញថ្លៃទាំង១១។
No comments:
Post a Comment