អាវរងារដែលជាអំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់ នាយ នាយរងអាវុធហត្ថខេត្តកណ្តាល - SPN NEWS

ព័ត៌មានថ្មីៗ

Friday, November 13, 2020

អាវរងារដែលជាអំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់ នាយ នាយរងអាវុធហត្ថខេត្តកណ្តាល

កណ្តាល៖ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុកទាំង១១ កងវរអន្តរាគមន៍ និងនាយទាហាន នាយទាហានរងទាំងអស់  ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ។

 ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានផ្សព្វផ្សាយបន្ថែមទៀត ពីជំងឺកូវីដ.១៩  និងអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការខ្លួនឯង និងក្រុមគ្រួសារជៀសផុតពី ជំងឺកាចសាហាវនេះ។ កម្មវិធីនេះប្រព្រិត្តិទៅនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០៕







 

No comments:

Post a Comment

Pages