នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, November 17, 2020

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ២១:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម ៖

ឃាត់ខ្លួនជនសង្ស័យ ០២នាក់: 

 ១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

  ២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ។ 

វត្ថតាងចាប់យកមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣១៤៩,០៣ ក្រាម ។

 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕


 

No comments:

Post a Comment

Pages