នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅខេត្តកំពង់ស្ពី - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, November 18, 2020

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅខេត្តកំពង់ស្ពី

ភ្នំពេញ​ ៖​ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន

ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ បញ្ជា ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

 

 នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៥:៣០នាទី  កម្លាំងជំនាញ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកុំពង់ស្ពឹ បានបើកស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច ភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

   ☆លទ្ធផល: 

 ក-ឃាត់ខ្លួនជនសង្ស័យ១នាក់:

   -ឈ្មោះ ប៊ុន ចាន់ដារត្ន័ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

  -បច្ចុប្បន្នរស់នៅភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 

ខ-ចាប់យកវត្ថុតាង :

  -សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១២៨៥.៨៥ ក្រាម ៕


 

No comments:

Post a Comment

Pages