ប្រជាកសិករក្នុងខេត្តក្រចេះដែលរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គចំនួន២៣៧២គ្រួសារបានទទួលស្រូវពូជពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, November 11, 2020

ប្រជាកសិករក្នុងខេត្តក្រចេះដែលរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គចំនួន២៣៧២គ្រួសារបានទទួលស្រូវពូជពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅបរិវេណមន្ទីរវប្បធម៍និងវិចិត្រសិល្ប: ក្នុងក្រុងក្រចេះ ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអញ្ជេីញជាអធិតបតី​ដ៏ខ្ពង់ខ្ពស់​ ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ទន្លេ នាពេលកន្លងមក មានស្រុកចំនួន០៤និងក្រុង១ ស្មើនឹង១៨ឃុំ ៣សង្កាត់ត្រូវនឹង៨០ភូមិ ស្មើនឹង២.៣៧២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដេីម្បីជាដេីមទុនសម្រាប់ធ្វេីការដាំដុះឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២០នេះ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋរងគ្រោះផងដែរ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ឲ្យដឹងថាឆ្នាំ២០២០ នេះទឹកទន្លេមេគង្គក្នុងខេត្ត បានចាប់ផ្ដើមឡើងបន្តិចម្ដង បន្តិចម្ដងចាប់ពីដើមខែសីហា ដោយទឹកមានឡើងដល់កម្ពស់កម្រិតអតិបរិមាកម្ពស់១៩.០៥ ម៉ែត្រនៅថ្ងៃ២១ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់និងខូចខាត ផ្លូវលំជនបទ ទំនប់.ប្រឡាយផលដំណាំជាពិសេស ប៉ះពាល់ដំណាំស្រូវចំនួន ២.២៧៥,២៧ ហិកតា (២២មុឺនប្រាំពីរពាន់ប្រាំរយម្ភៃប្រាំពីរហ.ត) ក្នុងនោះខូចខាតទាំងស្រុងចំនួន១.៧០៤,៥៧ហិកតា (មួយមុឺនប្រាំពីរពាន់បួនរយហាប្រាំពីហ.ត) និងដំណាំរួមផ្សំចំនួន ៩៥,៧៥ ហ.ត។


នៅ​ក្នុង​ឱកាស​នោះឯកឧត្តម ហ៊ុន ម៉ាណែត ​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្ដេច​តែង​តែ​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​រងគ្រោះ ដោយ​សារ​ទឹក​ជំនន់ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំ​បាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ ។ រាជរដ្ឋាភិបាល​កម្ពុជា បានខិតខំយ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម​ ឧស្សាហកម្ម ដែល​កំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សា​នៅ​សន្តិសុខ​ស្បៀង​អាហារ​ជូន​ប្រជាជន​កម្ពុជា នឹងកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក្នុងពេលប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹក​ជំនន់​ផងដែរ ។


បងប្អូនប្រជាកសិករទាំង២.៣៧២ គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។ 


គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៣ស្រុក/១ក្រុង ក្នុងនោះរួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕








 

No comments:

Post a Comment

Pages