រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) ថ្នាក់ស្រុក ឆ្នាំ២០២០ នៅស្រុកស្វាយទាប - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, November 5, 2020

រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) ថ្នាក់ស្រុក ឆ្នាំ២០២០ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាស្រុកស្វាយទាប មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុក ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។


អញ្ជេីញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមានលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក កងកម្លាំង លោក មេឃុំ ស្មៀនឃុំទាំង០៩ និងមន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន ៦៤នាក់។


លទ្ធផលនៃអង្គសិក្ខាសាលានេះ មានដូចខាងក្រោម៖ នៅឆ្នាំ២០២១ខាងមុខ គម្រោងវិនិយោគស្រុកស្វាយទាប មានចំនួន ៣១គម្រោង មានការសន្យាគាំទ្រ ចំនួន ០៩គម្រោង ស្មេីនឹង ២៩,០៣% និងគម្រោងវិនិយោគឃុំទាំង០៩ ក្នុងស្រុក មានចំនួន ១៦៦គម្រោង មានការសន្យាគាំទ្រ ចំនួន ៧០គម្រោង ស្មេីនឹង ៤២,១៦% ក្នុងនេាះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៤០គម្រោង ស្មេីនឹង ៥៧,១៥% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣០គម្រោង ស្មេីនឹង ៤២,៨៥%៕




 

No comments:

Post a Comment

Pages