ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, November 2, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សាលើ៖


១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

២. ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០

៣. លទ្ធផលសម្រេចបានក្នុងការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០១៩

៤. សេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២០

៦. បញ្ហាផ្សេងៗ

-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២៩៧៦ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសបុកផ្លូវការ (Official Facebook Page) របស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ៕







 

No comments:

Post a Comment

Pages