សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ រួម​ជាមួយ​សមាជិក​ អង្គភាព​សារព័ត៌មាន​ជាច្រើន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ បាន​រៀបចំ​ពិធី​រាប់​បាត្រ​ប្រគេនជូន​ ព្រះសង្ឃ​ចំនួន​២១អង្គ​ ដែលគង់​នៅ​វត្ដ​តាំង​ក្រសាំងខាង​ត្បូង​ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, November 27, 2020

សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ រួម​ជាមួយ​សមាជិក​ អង្គភាព​សារព័ត៌មាន​ជាច្រើន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ បាន​រៀបចំ​ពិធី​រាប់​បាត្រ​ប្រគេនជូន​ ព្រះសង្ឃ​ចំនួន​២១អង្គ​ ដែលគង់​នៅ​វត្ដ​តាំង​ក្រសាំងខាង​ត្បូង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១២​ កេីត​ ខែ​មិគសិរ​ ឆ្នាំ​ជូត​ ទោស័ក​ ពស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ រួម​មតិ​គ្នា​ជាមួយ​ សមាជិក​ សមាជិការ​សមាគម អង្គភាព​សារព័ត៌មាន​ អនឡាញរីផតធើ- ONLINE reporter និងអង្គភាពសារព័ត៌មានផ្សេងទៀត ​រួមទាំងប្រជាពលរដ្ឋ​ដែលរស់នៅ​បុរី​ផ្សារ​ ខេស៊ី​ ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រៀបចំ​រាប់បាត្រ​ ប្រគេនជូន​ព្រះសង្ឃ​ចំនួន​២១អង្គ​ ដែលគង់​នៅ​វត្ដ​តាំង​ក្រសាំង​ខាងត្បូង​។


គួរ​បញ្ចាក់​ផងដែលថា​ ការរៀចំ​រាប់​បាត្រ​ប្រគេនជូន​ព្រះសង្ឃ​ក្នុង​ន័យចូលរួម​ចំណែក​ជាមួយ​វិស័យ​ពុទ្ធសាសនា​ និង​ឧទ្ទិស​កុសល្យ​ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ និង​ញាត្ដិការ​ទាំង​៧សណ្ដាន​ ដែល​បាន​ទៅកាន់រ​បរមលោក​ និង​មាតាបិតា​ ព្រមទាំង​សាច់ញាតិ​ទី​ជិត​ឆ្ងាយ​ នេះ​ជា​ទំនៀម​ទម្លាប់​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលធ្លាប់​តែ​ប្រតិបត្ដកន្លងមក។


ឆ្លៀតក្នុង​ឱកាស​ នៃពិធីរាប់បាត្រ​ប្រគាន​ជូន​ព្រះសង្ឃ​ ២១​អង្គ​ លោក​ ហោ​ គន្ធា​ ប្រធាន​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សប្បុរសជន​ ដែល​បាន​បរិច្ចាគ​ថវិកា​ និង​សម្ភារៈ​ ក្នុង​ការ​រៀបចំ​ដំណេីរការកម្មពិធី​ និង​ជា​ពិសេស​ លោក​ ក៏បានកោតសរសេីរដោយ​ស្មោះអស់ពីចិត្ដ​ ចំពោះ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​ របស់​ សមាជិក​ សមាជិការ​ អង្គភាព​សារព័ត៌មាន​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​អញ្ជើញ​ចូលរួម​ផ្ទាល់​ ព្រមទាំង​បាន​​រាប់​បាត្រ​ជូន​ព្រះសង្ឃ​ ៕








 

No comments:

Post a Comment

Pages