អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យការងាររៀបចំជួសជុលកែលម្អសួនច្បាររូបរមាស ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, December 17, 2020

អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យការងាររៀបចំជួសជុលកែលម្អសួនច្បាររូបរមាស ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងសួនច្បាររូបរមាស ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងត្រូវរៀបចំធ្វើការជួសជុលកែលម្អ និងស្ថាបនាបើកផ្លូវមួយខ្សែទៀតខាងក្រោយសួនច្បារនេះ ដោយតភ្ជាប់ពីផ្លូវជាតិលេខ១ មកផ្លូវលេខ២០៩ ដើម្បីសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាព ងាយស្រួល ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរឡើងមកលើផ្លូវជាតិលេខ១។


ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត អាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក៏បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការកែលម្អសោភ័ណភាពស្រះវង់ ដើម្បីជំរុញការងារនេះធ្វើយ៉ាងណាឲ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២០នេះ ខណៈដែលបច្ចុប្បន្ន ដំណើរការជួសជុលសម្រេចបាន ប្រមាណជាជាង ៥០%៕




 

No comments:

Post a Comment

Pages