អភិបាលខេត្តកោះកុង ជួបប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរពីប្រទេសថៃ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, December 22, 2020

អភិបាលខេត្តកោះកុង ជួបប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរពីប្រទេសថៃ

ខេត្តកោះកុង៖ ថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំពិភាក្សាការងារ ជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរ ពីប្រទេសថៃ ដែលអាចមានផ្ទុកជំងឺកូវីដ១៩ ចូលមកប្រទេសកម្ពុជា តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍កម្ពុជាមានដូចជា៖

-ការជួបប្រជុំជាមួយមន្ត្រីត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

-ការរៀបចំពង្រឹងក្រុមការងារចត្តាឡីស័កប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

-ការជួបប្រុំពិភាក្សា ជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេស តំបន់ផែស្ងួត នាងកុក តំបន់កំពង់ផែចតទូកនេសាទ ខេត្តកោះកុង អំពីការងារបង្ការនិងគ្រប់គ្រងការចម្លងជំងឺកូវីដ១៩ ពីអ្នកធ្វើដំណើរមកពីប្រទេសថៃ

-ការរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសថៃ៕






 

No comments:

Post a Comment

Pages