ក្រសួងមហាផ្ទៃ រៀបចំសណ្តាប់ធ្នាប់ត្រៀមសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, December 11, 2020

ក្រសួងមហាផ្ទៃ រៀបចំសណ្តាប់ធ្នាប់ត្រៀមសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះអនុវត្តតាមការណែនាំ​ និងចង្អុលបង្ហាញ ពី​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បាន​ចាត់​ក្រុម​ការងារ​ ដេីម្បី​ចុះរៀបចំទីតាំង ផែនការ​លំហូរ​អ្នក​ចូលរួមផ្តល់​សំណាក​​ ឲ្យ​ស្រប​តាម​វិធាន​ការអនាម័យ​របស់​ក្រសួង​សុខាភិបាល​ ត្រៀមសម្រាប់ការ​យកសំណាកធ្វេី​តេស្ត​រក​មេរោគ​កូវីដ​១៩​ លើកទី២​ និង​លេីក​ទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលប្រព្រឹត្តទៅនៅព្រឹក​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕




 

No comments:

Post a Comment

Pages