ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញចូលរួមវេទិកា Lian Yu Gang ស្តីពី «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» តាមរយៈវីដេអូពីចម្ងាយ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, December 10, 2020

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញចូលរួមវេទិកា Lian Yu Gang ស្តីពី «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» តាមរយៈវីដេអូពីចម្ងាយ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» ដែលមានការចូលរួមជាគណៈអធិបតី ឯកឧត្តម Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។


សមាសភាពចូលរួមតាមវីដេអូពីចម្ងាយមាន ៖ ថ្នាក់ដឹកនាំសន្តិសុខ នៃ ២២ប្រទេស, Interpol និងចូលរួមផ្ទាល់មាន ៖ ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គឡានឆាង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន។


វេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» បានទទួលនូវធាតុចូលសំខាន់ៗនៃប្រទេសចូលរួមដូចជា ៖

១-ការប្រឈមរបស់នគរបាល ៖

  -ការការពារខ្លួនឯងផ្ទាល់ពីជំងឺ

  -ជំងឺប៉ះពាល់ទាំងសេដ្ឋកិច្ច និងការរក្សាសន្តិសុខសង្គម

  -ឧក្រិដ្ឋកម្មឆ្លងដែនកើនឡើង៖ គ្រឿងញៀន, រត់ពន្ធមនុស្ស, សត្វព្រៃខុសច្បាប់។ល។

  -ប្រឈមបទល្មើសថ្មីៗដូចជា ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ផលិតផលក្លែងក្លាយ, សម្អាតប្រាក់, ព័ត៌មានក្លែងក្លាយ។

២-អនុសាសន៍ ៖

  -ត្រូវបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងផ្លូវការ និងក្រៅផ្លូវការ

  -ចែករំលែកព័ត៌មានទាំងអំពីបទល្មើស និងអំពីជំងឺកូវីដ

  -បន្តធានាការកសាងសមត្ថភាពមន្ត្រី

៣-តួនាទីរបស់នគរបាលក្នុងការប្រឆាំងជំងឺកូវីដ និងយន្តការរបស់រដ្ឋាភិបាលប្រទេសនីមួយៗ៕







 

No comments:

Post a Comment

Pages