អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បទបញ្ជាយ៉ាងរឹងមាំនៅតាមច្រករបៀងសំខាន់ៗ មិនថាផ្លូវគោក ឬផ្លូវទឹក - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, January 2, 2021

អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បទបញ្ជាយ៉ាងរឹងមាំនៅតាមច្រករបៀងសំខាន់ៗ មិនថាផ្លូវគោក ឬផ្លូវទឹក

ខេត្តកោះកុង៖ ថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំស្នងការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងលោកអភិបាលស្រុកមណ្ឌលសីមា ចុះពិនិត្យ និងដាក់បញ្ជាយ៉ាងមាំទាំ ដល់អភិបាលក្រុងស្រុក ពិសេសកម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើន​ការ​ប្រុង​ប្រយ័ត្នចូលរួមទប់ស្កាត់​ និង​តាមដានពលករអាច​មាន​ការ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​។


លោកជំទាវអភិបាលខេត្តកោះកុង គូសបញ្ជាក់​ពី​ផល​វិបាកធ្ងន់ធ្ងរ បើ​មិន​អាចកាត់ផ្តាច់​ខ្សែ​ចម្លង​ជំងឺកូវីដ-១៩ ជាយថាហេតុ ​អាច​​ឲ្យ​មាន​កា​របិទ​សាលារៀន ឈាន​ទៅ​បិទ​ភូមិ​ស្រុក ផលិតផល​មិន​អាច​លក់​ចេញ​បាន ភ្ញៀវ​ទេសចរ​ក៏​មិន​អាច​មក​លេង ដែលអាច​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូនប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​។


ថ្នីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់ព្រំដែនថៃ​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ​ដែលវិលត្រឡប់ពីថៃ ​ត្រូវ​ឆែក​សុខភាព​ឲ្យ​បានហ្មត់ចត់បំផុត​ ធ្វើ​តេស្តសំណាក និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ ជា​ចាំបាច់ ដើម្បីការពារការ​ឆ្លង​រាលដាល​ក្នុង​ប្រទេស៕







 

No comments:

Post a Comment

Pages