ស្រុកព្រៃកប្បាស៖ នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានដឹកនាំលោកអធិការរងលោកនាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចុះជួបសួរសុខទុក្ខមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួនពីររូបដែលកំពុងមានជំងឺ៖
១/លោកអនុសេនីយ៍ឯក ទិព្វ សង្វា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅផ្ទះ ដោយទទួលបានអង្ករមួយបេទំងន់ ៥០គីឡូក្រាម និងថវិការចំនួន ៣០ម៉ឺនរៀល។
២/លោកអនុសេនីយ៍ឯក ញ៉ុច សុខលីម នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយទទួលបានអង្ករមួយបេទំងន់ ៥០គីឡូក្រាម និងថវិការចំនួន ៤០ម៉ឺនរៀល។ លោកអនុសេនីយ៍ឯក ទិព្វ សង្វា និងលោកអនុសេនីយ៍ឯក ញ៉ុច សុខលីម បានថ្លែងអំណគុណដល់លោកអធិការ និងមន្ត្រីអមដំណើរយ៉ាងជ្រាលជ្រៅ។
ជានិច្ចកាលលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ ។
No comments:
Post a Comment