ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី០៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាល លោក លោកស្រី នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លោកប្រធានមន្ទីរផែនការ និងមន្រ្តីពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័តប្រតិទិនការងារ និងសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំគិល (២០២០-២០២៤) របស់រដ្ឋបាលខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពី ការកែសម្រួលសមាសភាពមន្រ្តីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២១៕
No comments:
Post a Comment