ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ តាមប្រកាសអន្តរក្រសួង ស្តីពីការដាក់ឲ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម សេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម ឌន ប្រធាន មន្ទីរផែនការខេត្ត លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការនិងវិនិយោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់៕
No comments:
Post a Comment