អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ​ត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 5, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ​ត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន

ខេត្តកោះកុង៖ ថ្ងៃអង្គារទី៥ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន។ 


កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង​ផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់​អំពី​ឈ្មោះ អត្តសញ្ញាណប្រជាពលរដ្ឋ​ដែលរស់នៅ ក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដើម្បីរដ្ឋបាលខេត្តកោះកុង ធ្វើរបាយការណ៍គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដែល​មានសមាសភាពចូលរួមដូចជា​ លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំព្រែកខ្សាច់ និងស្មៀនឃុំព្រែកខ្សាច់៕






 

No comments:

Post a Comment

Pages