អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាលរុះរើផ្ទះ (ខ្ទម) នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, January 9, 2021

អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាលរុះរើផ្ទះ (ខ្ទម) នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ខេត្តកោះកុង៖ ថ្ងៃសុក្រទី៨ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកោះកុង អភិបាលស្រុក និងក្រុមការងារស្រុកថ្មបាំង ក្រុមការងារមន្ទីរបរិស្ថាន មន្ទីរព័ត៌មាន ទីចាត់ការអន្តរវិស័យ មេឃុំឬស្សីជ្រុំ អនុប្រធានភូមិ កងកម្លាំងបញ្ជាការដ្ឋានខេត្ត ស្រុក កងកម្លាំងនគរបាលស្រុក ខេត្ត និងមានការចូលរួមសហការពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាលដោយរុះរើផ្ទះ (ខ្ទម) នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ 


ការចុះអនុវត្តវិធានរដ្ឋបាលនេះ គឺបានរុះរើផ្ទះ (ខ្ទម) ចំនួន៥ និងសម្ភារៈត្រៀមសាងសាងង់ចំនួន១ខ្នង។ មុននឹងមានការចុះអនុវត្តវិធានការរដ្ឋបាលនេះ អាជ្ញាធរស្រុកបានអញ្ជើញអ្នកដែលទន្ទ្រានកាន់កាប់ដីនោះជាមកធ្វើការណែនាំជាច្រើនដង និងចុះកិច្ចសន្យាជាមួយពួកគាត់ ឱ្យពួកគាត់រុះរើផ្ទះ(ខ្ទម) ដោយខ្លួនឯង ប៉ុន្តែបន្ទាប់ពីចុះកិច្ចសន្យារួច ពួកគាត់មិនព្រមរុះរើចេញ។


រដ្ឋបាលខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជន ជ្រាបថា ទីតំាងដីដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនេះ មានទីតាំងស្ថិតនៅចំណុចស្ពានឆ្លងស្ទឹងកាយ៉ាង ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលទីតាំងនេះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលជាតំបន់ការពារធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន។


ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ៖

១. លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ពាក់ព័ន្ធទប់ស្កាត់ឱ្យបាន កុំមានការទន្ទ្រានកាប់កាន់ដីរដ្ឋតទៅទៀត

២. មន្ទីរបរិស្ថាន ត្រូវប្រមូល និងរក្សាទុកសម្ភារៈដែលរុះរើនោះឱ្យបានល្អ៕







 

No comments:

Post a Comment

Pages