ព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត។
កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដើម្បីពិនិត្យ និងអនុម័តរបៀបវារ:ដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨
២- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៣- ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែកញ្ញា តុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ។
៤- ប្រកាសពេលវេលានែកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ៕
No comments:
Post a Comment