ពលរដ្ឋដែលរស់នៅក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ អបអរសាទរ ជាមួយនឹងចំណាត់ការ ដ៏ត្រឹមត្រូវរបស់លោកអភិបាលស្រុកបូទុមសាគរ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, January 7, 2021

ពលរដ្ឋដែលរស់នៅក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ អបអរសាទរ ជាមួយនឹងចំណាត់ការ ដ៏ត្រឹមត្រូវរបស់លោកអភិបាលស្រុកបូទុមសាគរ

ខេត្តកោះកុង÷ដីព្រែកដែលស្ថិត ក្នុងចំណុចព្រែកញ៉ែង ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលនៅក្នុងពេលថ្មីៗនេះ ត្រូវបានគេចាក់លុបយ៉ាងបំពាន ដើម្បីកេងចំណេញ ពីដីព្រែក ដើម្បីទុកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ក៏ត្រូវបានអាជ្ញាធរស្រុកបុទមសាគរ ចាត់វិធានការ ឱ្យកាយចេញជា បន្ទាន់ ពីព្រោះធ្វើឱ្យមានផលប៉ះ ពាល់ដល់សម្បតិសាធារណៈ ដែលសម្រាប់ទុកជាផលប្រ យោជន៍រួមរបស់ប្រជាជន ដែលរស់នៅក្បែរចំណុចព្រែកញ៉ែងនោះ ។


បើយោងតាមការរៀបរាប់ពីសំ ណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអណ្តូងទឹក បានអោយអ្នក យកព័ត៌មានយើងដឹងថា អ្នកដែលបានចាក់ដីរំលោភយកចំ ណីព្រែកញ៉ែងនោះ គឺមានឈ្មោះ លោក ចូ វ៉ាងលី ដែលមានតួនា ទី ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ប្រចាំខេត្តកោះកុង ហើយលោក ចូ វ៉ាងលី ក៏មានដី នៅជុំវិញបរិវេណស្ពានព្រែកនោះផងដែរ ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកយកព័ត៌មាន បានរាយ ការណ៍ជូនទៅថ្នាក់អភិបាល ស្រុក ពីបញ្ហាការរំលោភចំណីព្រែកនោះរួចមក លោក ហាក់ឡេង ក្នុងនាមអភិបាលស្រុកបូទុមសាគរ លោកក៏បានរៀបចំក្រុមមន្ត្រីជំនាញ ឱ្យចុះទៅត្រួត ពិនិត្យជាក់ស្តែង ហើយក៏បានចាត់វិធានការ ឱ្យម្ចាស់ទីតាំងចាក់ដីខាងលើធ្វើការកាយចេញឡើងវិញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ។ ពីព្រោះ ឃើញ ថា សេចក្តីរាយការណ៍របស់ពល រដ្ឋ ពិតជាត្រឹមត្រូវ ពិតប្រាកដមែន ។


លោកហាក់ឡេង អភិបាលស្រុកបុទមសាគរ បានប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា លោកមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ទៅរំលោភបំពាន សម្បត្តិធម្ម ជាតិ ដែលជាសម្បត្តិរបស់រដ្ឋនោះឡើយ ។ ទាក់ទងទៅនិងវិធានការ របស់អាជ្ញាធរស្រុកបូទុមសាគរនេះផងដែរ ពលរដ្ឋទូទៅ សូមកោតសរ សើរ ដល់អាជ្ញាធរស្រុកបូទុមសា គរ ជាពិសេស គឺលោកហាក់ឡេង អភិបាលស្រុកតែម្ដង ។ ក្នុងនាមពលរដ្ឋសូមគាំទ្រលោក ជាដរាប ដោយការគោរព ស្រលាញ់ ទីបំផុត ពីព្រោះលោកធ្វើដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនទូទៅ ៕







 

No comments:

Post a Comment

Pages