រដ្ឋបាលខេត្តមណ្ឌល់គិរី រៀបចំពិធីប្រគល់ ទទួលផ្ទះថ្មីចំនួន ៤ខ្នង និងចែកអំណោយមនុស្សធម៏ ជូនដល់ពលរដ្ឋខ្វះខាតចំនួន ៤៥គ្រួសារ នៅស្រុកកោះញែក - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 17, 2021

រដ្ឋបាលខេត្តមណ្ឌល់គិរី រៀបចំពិធីប្រគល់ ទទួលផ្ទះថ្មីចំនួន ៤ខ្នង និងចែកអំណោយមនុស្សធម៏ ជូនដល់ពលរដ្ឋខ្វះខាតចំនួន ៤៥គ្រួសារ នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ ចំនួន ៤ខ្នងផ្ទះ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ជាប្រធាន ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ ជនពិការ ចំនួន ៤៥គ្រួសារ) មកពីឃុំរយ៉ និងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។


ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។ 


ឯកឧត្តម បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ប្រជាពលរដ្ឋទីទ័លក្រចំនួន ០៤គ្រួសារ ទទួលបានផ្ទះមនុស្សធម៌ធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ ចំនួន ៤ខ្នងផ្ទះ (ស្មើនឹង ៤គ្រួសារ) ព្រមទាំងគ្រួសារងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈ។ 


ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងក្រុមគ្រួសារទទួលបានផ្ទះទាំង៤គ្រួសារ សូមជួយថែរក្សាផ្ទះមនុស្សធម៌ទាំង៤នេះ ឲ្យបានល្អ និងសម្អាតបរិស្ថានជុំវិញផ្ទះ និងថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត ក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗ ដើម្បីឲ្យជីវភាពកាន់តែល្អប្រសើរឡើង។

នាឳកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់នូវអំណោយមនុស្សធម៌មួយចំនួន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ សាប៊ូលាងដៃ ២ដុំ ម៉ាស់៣ និងអាវយឺតចំនួន២ សម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិត៕




 

No comments:

Post a Comment

Pages