អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលការបុកអណ្តូងទឹកស្អាត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម តាមរយៈកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, February 4, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលការបុកអណ្តូងទឹកស្អាត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម តាមរយៈកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ចុះពិនិត្យមើលការបុកអណ្តូងទឹកស្អាតដែលជាព្រះរាជអំណោយដ៏ឧត្តុង្តឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជបិតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។


លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអោយដឹងថាអណ្តូងស្នប់ដែលជាព្រះរាជអំណោយនាពេលនេះមាន០៦ អណ្តូងក្នុងនោះនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូចំនួន០១ អណ្តូង ភូមិឆ្នុកទ្រូ ( តំបន់គន្ធរ ) ចំនួន០១ អណ្តូង ភូមិសេះស្លាប់ចំនួន០២ អណ្តូង ភូមិកំពង់អួរ ឃុំខុនរ៉ងចំនួន ០១ អណ្តូង និងកោះតាម៉ូវ ឃុំព្រះគគីចំនួន០១អណ្តូង។


នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលឯកឧត្តម អម សុភា បានធ្វើការណែនាំដល់កម្មករត្រូវបង្កើនការខិតខំបន្ថែមទៀតដើម្បីអោយឆាប់បានប្រជាពលរដ្ធប្រើប្រាស់ ពីព្រោះតំបន់នេះពុំមានអណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ។ ហើយឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទៅទទូលបានអណ្តូងហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីអោយការប្រើប្រាស់បានយូរអង្វែង៕





 

No comments:

Post a Comment

Pages