អរគុណសន្តិភាព យើងជាខ្មែររស់ក្រោមដំបូលសន្តិភាព និងបក្សប្រជាជន គួរតែគោរពច្បាប់ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, February 27, 2021

អរគុណសន្តិភាព យើងជាខ្មែររស់ក្រោមដំបូលសន្តិភាព និងបក្សប្រជាជន គួរតែគោរពច្បាប់

ខេត្តក្រចេះ 

ចេញផ្សាយថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២១ ខ្ញុំឆ្ងល់មានសារព័ត៌មានមួយចំនួនរុកឆ្កឹះឆ្កៀល ចង់ដុតឲ្យខ្លោចរោលឲ្យឆៅ ចុះផ្សាយសរសេរអំពីលោកឧកញ៉ា គង់ ក្រឹង ត្រូវបានគេដោះលែងចេញ ពន្ធធនាគារខេត្តក្រចេះ តើអស់លោកម្ចាស់គេហទំព័រដែលបានចុះផ្សាយ មានបានសួរនាំទៅតុលាការព្រះរាជអាជ្ញាឬក្រឡាបញ្ជីនៅក្នុងខេត្តក្រចេះដែរឬទេ? នេះជាប្រព័ន្ធច្បាប់ ច្បាប់ដោះលែងលោកឧកញ៉ា គង់ ក្រឹង ឲ្យមានសេរីភាព មិនមែនលោកឧកញ៉ា គង់ ក្រឹង លួចរត់ចេញពីសំណាញ់ច្បាប់នោះទេ សូមអស់លោកដែលបានចុះផ្សាយទាំងនោះគួរណាពិចារណាឡើងវិញពីបញ្ហាខ្លះៗ ។

ពេលដែលលោកឧកញ៉ា គង់ ក្រឹង កសាងវត្តអារាម សាលារៀន ផ្លូវលំ ជួយដល់បក្ស ជួយដល់សាលាស្រុកស្នួល ជួយដល់កងរាជអាវុធហត្ថស្រុកស្នួល តើអស់លោកសាព័ត៌មានមានដែលបានចុះផ្សាយសរសើរពីរ លោកឧកញ៉ា គង់ ក្រឹង ដែរឬទេ ថាលោកគឺជាធនធានមនុស្សដ៏ល្អក្នុងការជួយបក្ស ជាពិសេសទៅទៀតនោះការរៀបចំប្រារព្ធពិធី 2 ធ្នូ ជារៀងរាល់ឆ្នាំមុននឹងលោកឧកញ៉ាមានបញ្ហា។

ខ្ញុំបាទ ចាងហ្វាងគេហទំព័រ SPN NEWS អ្វីដែលខ្ញុំសរសេរគឺមិនមែនកាន់ជើងលោកឧកញ៉ានោះទេ ក៏ប៉ុន្តែជាការពិតគឺច្បាប់ជាអ្នកដោះលែងលោកឧកញ៉ា គង់ ក្រឹង ។ 

ហើយក៏សុំទោសនៅអ្វីដែលបងប្អូនសារព័ត៌មានបានចុះផ្សាយធ្វើទុកបុកម្នេញដល់បុគ្គលដែលច្បាប់ដោះលែងសូមបងប្អូនសារព័ត៌មានមេត្តាអភ័យទោសពីខ្ញុំបាទផង។🙏🙏🙏🙏

 

No comments:

Post a Comment

Pages