អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក ជាមួយក្រសួងសុខាភិបាល - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 15, 2021

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក ជាមួយក្រសួងសុខាភិបាល

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។ 


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បី៖

 -ពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង មានដូចជាប្រទេសថៃ និងវៀតណាម ។

 -ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក  ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ 

-ការព្យាបាលអ្នកជំងឺកូវីដ-១៩ ៕







 

No comments:

Post a Comment

Pages