ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក លោកប្រធានមន្ទីរពាក់ព័ន្ធ លោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញសួរសុខទុក្ខ ដល់បងប្អូន កម្មករ កម្មការនី ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ នៅចំណុចភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ចំនួន ៨៧នាក់ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យបង្អែកបាទី។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេតតាកែវ បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតពីសុខទុក្ខរបស់បងប្អូនកម្មករ ហើយគ្រាន់តែទទួលបានដំណឹងថាបងប្អូនកម្មករជួបគ្រោះថ្នាក់ដោយសារក្រឡាប់រថយន្ត សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត បានធ្វើការណែនាំដល់មន្រ្តីសាខាកាកបាទក្រហមខេត្តតាកែវ អោយចុះមកសួរសុខទុក្ខនិងនាំអំណោយជូនបងប្អូនភ្លាមៗដើម្បីដោះស្រាយទុក្ខលំបាកបងប្អូនបានមួយគ្រា៕
No comments:
Post a Comment