អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការងារលើវិស័យសាធារណការ និងដឹកជញ្ជូន - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, February 27, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការងារលើវិស័យសាធារណការ និងដឹកជញ្ជូន

ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ វិស័យសាធារណការ និងដឹកជញ្ជូន។


កិច្ចប្រជុំផ្តោតសំខាន់លើចំណុច សំខាន់ ៣ រួមមាន ៖

១.ការផ្តល់មន្ត្រីសម្រាប់មកផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ

២.ពាក់ព័ន្ធនឹងតួនាទី នៅក្នុងកំណត់បង្ហាញរឿងឯកសាររបស់អង្គភាពច្រកចេញចូលតែមួយ

៣.ការត្រៀមរៀបចំទីកន្លែងសម្រាប់ផ្តល់សេវាផ្នែកដឹកជញ្ជូនផ្លូវគោក។


ជាលទ្ធផលមន្ទីរជំនាញ ត្រូវទទួលខុសត្រូវលើការផ្តល់សេវាវិស័យសាធារណការ និងដឹកជញ្ជូន អោយបានល្អប្រសើរ និងស្របតាមតួនាទី នៅក្នុងកំណត់បង្ហាញរឿងឯកសារផ្តល់អាទិភាពជូនប្រធានមន្ទីរ ក្នុងការអនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនចុះហត្ថលេខា ហើយទីកន្លែងសម្រាប់ផ្តល់សេវាផ្នែកដឹកជញ្ជូនផ្លូវគោកនោះត្រូវរក្សានៅមន្ទីរសាម៉ី ជាបណ្តោះអាសន្នបើមិនមានអ្វីប្រែប្រួល៕




 

No comments:

Post a Comment

Pages