ខេត្តព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្តីពីដោះស្រាយបញ្ហាដាក់ Camera សុវត្ថិភាពក្នុងគោលដៅក្រុងព្រះសីហនុ ដោយមានការចូលរួមពី អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដាក់ការណែនាំចំនួនពីរចំណុចដូចជា÷
ទី១.ឲ្យក្រុមហ៊ុន Camera និង PPD Electric សិក្សាលម្អិតជាមួយគ្នាចំពោះការអូសខ្សែរកាមេរ៉ាតាមបំពង់ក្រោមដីរបស់ក្រុមហ៊ុនដាក់បង្គោលភ្លើង PPD។
ទី២. ឲ្យក្រុមហ៊ុនសិក្សាទិញ Sensor ដាក់តាមបង្គោលភ្លើងព្រោះថាបង្គោលភ្លើងមួយចំនួនមិនមានភ្លើង២៤ ម៉ោងទេ។ បន្ថែមពីនោះលោក ម៉ាង ស៊ីណេត បានជម្រុញឲ្យអង្គភាពនីមួយៗត្រូវពន្លឿនការងារធ្វើយ៉ាងណាឱ្យហើយរួចរាល់មុនថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១៕
No comments:
Post a Comment