ខេត្តកោះកុង៖ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដាក់ផែនការមកលោកវរៈសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងនគបាល និងបញ្ជាទៅគ្រប់ប៉ុស្តិ៏ដែលមានគោលដៅជាប់នឹងផ្លូវជាតិលេខ48 ជាពិសេសគោលដៅប៉ុស្តិ៏បឹងព្រាវចំនុច(អូរជ្រៅ) ដេីម្បីឃ្លាំមេីលរថយន្តជាច្រេីនគ្រឿងដឹកឈេីខុសច្បាប់មានគោលដៅចេញពីខេត្តកោះកុងឆ្ពោះទៅភ្នំពេញ។
ហេតុការណ៍នៃប្រត្តិបត្តិការបំពេញបេសកកម្មរបស់កងកម្លាំងនគបាលស្រុកស្រែអំបិលបានធ្វេីឲមហាជនកេីតសរសេីរចំពោះប្រតិ្តបត្តិការបង្រ្កាបយ៉ាងក្តៅគគុកបានយ៉ាងឆាប់រហ័សលេីរថយន្តដឹកឈេីខុសច្បាប់ជាច្រេីនគ្រឿងនៅល្ងាចថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨:១៤នាទីនៅចំនុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់បានរថយន្ត០៤ គ្រឿង៖
១-រថយន្តម៉ាក ឡង់គ្រីស័រ សេរី 1999 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-9751
២-រថយន្តម៉ាក ហាយឡែនឌ័រ សេរី 2002 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2X-2367
៣-រថយន្តម៉ាក់ ហាយឡែនឌ័រ សេរី2003 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2Z-2755
៤-រថយន្តម៉ាកបាឡែន សេរី2003 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-2986
រថយន្តទាំងបួនគ្រឿងនេះមានផ្ទុកពេញទៅដោយឈើខុសច្បាប់។ បន្ថែមលើនោះ មនុស្សចំនួន២នាក់ត្រូវបានឃាត់ខ្លួនផងដែរ
១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំមានស្រុកកំណេីតខេត្តតាកែវ
២-ឈ្មោះ ផាន់ ថន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង(អ្នកទាំងពីរនៅក្នុងរថយន្តបាឡែន)ចំណែកមនុស្សក្នុងរថយន្តបីគ្រឿងទៀតបានរត់គេចខ្លួនចូលព្រៃអស់។
បច្ចុប្បន្នមនុស្ស និងរថយន្តដឹកឈេីទាំងបួនគ្រឿងត្រូវបានកម្លាំងនគបាលនៃអធិការដ្ឋាននគបាលស្រុកស្រែអំបិលធ្វេីកំណត់ហេតុ និងបញ្ចូនទៅស្នងការនគបាលខេត្តកោះកុងដេីម្បីប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធី៕






No comments:
Post a Comment