ភ្នំពេញ៖ «មុននេះបន្តិច ខ្ញុំបានទទួលលទ្ធផលហើយ គឺ ខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល»។ នេះយោងតាមគណនី Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ ។
លោក ណុប ប៉ាយ៉ារិទ្ធ បន្តថា «អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនឹងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»៕


No comments:
Post a Comment