ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលសមាជិកគណបក្សប្រជាជនស្រុកព្រៃនប់ចំនួន ៩១នាក់ ។
លោក សរ កក្កដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ បានរាយការណ៍ថា ថ្ងៃនេះស្រុកព្រៃនប់ បានបញ្ចូលសមាជិកថ្មីចំនួន ៩១នាក់ មកពី ៤ឃុំ ក្នុងនោះ ឃុំព្រៃនប់ ២៦នាក់ ឃុំរាម ២៥នាក់ ឃុំបិតត្រាំង ២១នាក់ និងឃុំទឹកល្អក់ ១៩នាក់ ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយសមាជិកថ្មី និងអបអរសាទរ វាយតម្លៃខ្ពស់ចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចូលជាសមាជិកគណប្រជាជនកម្ពុជា ដែលជាគ្រួសារតែមួយ សំខាន់ស្មារតី និងការគាំទ្រគោលនយោបាយរបស់គណប្រជាជនកម្ពុជា ហើយក៏ជាគុណតម្លៃសម្រាប់សមាជិកបក្សថ្មី ។ ថ្ងៃនេះក៏មានបងប្អូនជាអតីតសមាជិកគណបក្សផ្សេង បានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាមោទនភាពដែលគណបក្សរបស់យើងបានកសាងបាននូវសមិទ្ធិផលជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលើផ្ទៃប្រទេស។
ឯកឧត្តម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ១៩៥១ រហូតបានកសាងស្មាដៃ និងសមិទ្ធផលនានាជាច្រើន ក៏សាងសង្គមជាតិរបស់យើងមានការអភិវឌ្ឍ ទទួលបានសុខសន្តិភាពបន្តពង្រឹង និងពង្រីកសក្តានុពលនៅលើឆាកអន្តរជាតិ ប្រែក្លាយប្រទេសកម្ពុជា មានការរីកចម្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៥ឆ្នាំឡើងនូវទូទាំងប្រទេស ហើយកម្ពុជាបានចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងបានអំពាវនាវដល់សមាជិកថ្មី ជួយជម្រុញសមាជិកគ្រួសារ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) នៅតាមមណ្ឌលសុខភាពក្រុង ស្រុក ដែលនៅជិតផ្ទះ ព្រោះវ៉ាក់សាំងជួយបង្កើតភាពស៉ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ ពិសេសប្រភេទថ្មី (អូមីក្រុង) ប្រសិនបើមានការឆ្លង វាមិនមានហានិភ័យដល់អាយុជីវិត ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល បានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីតម្រង់ទិសសម្រាប់ផ្តល់ឱកាសឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍ និងធ្វើការវិនិយោគ ផ្តល់ការងារជូនកូនចៅរបស់យើងបង្កើនជីវភាពក្នុងគ្រួសារកាន់តែល្អប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកថវិកាឧបត្ថម្ភជូនសមាជិកថ្មី ក្នុងម្នាក់ថវិកា ៥០.០០០រៀល ៕
No comments:
Post a Comment