ខេត្តក្រចេះ៖ ជាការពិតណាស់ រាល់បទបញ្ជារ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលសម្តេចបាន ដាក់ចុះអោយមន្ត្រី ក្រោមឳវាទអនុវត្តន៍ គឺបានក្តៅគគុគតែមួយចំអិនកំពឹស តែប៉ុណ្ណោះ ថ្ងៃបន្ទាប់គឺត្រជាក់ដូចសំរិត ។
ជាក់ស្តែងដូចជាបទបញ្ជារដែលសម្តេច បង្កើតគណះកម្មាធិការ បង្ក្រាបបទល្មើស ធន់ធានធម្មជាតិ ដែលដឹកនាំដោយ ឯកឩត្តម នាយឩត្តមសេនី សៅ សុខា ជាប្រធានបង្ក្រាបទូទាំងប្រទេសនោះឃើញថា មានប្រសិទ្ធិភាពតែមួយរយះខ្លី ក្រោយមកក្រុមឈ្មួញដឹកឈើងើបឡេឺង ដូចដាស់ប្រទាល គឺមានសកម្មភាពយ៉ាងគគ្រឹគគគ្រេង ។
យោងតាមប្រភព ដែលផ្តល់ដោយប្រជាពលរដ្ឌនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរបានអោយដឹងថា នៅរៀងរាល់យប់ នៅក្នុងទឹកដី នៃស្រុក ព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ មានមេឈ្មួញធំៗ បានធ្វើសកម្មភាពដឹកជញ្ជួនឈើ ចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ស្រុកព្រែប្រសព្វ និងស្រុកសំបូរ ឆ្ពោះទៅកាន់ កំពង់ដរ តាកត់ និងកំពង់ដរ តាយី ឬហៅថា កំពង់ដរ ព្រែកតាហ៊ុប (ត្រើយម្ខាង) ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយក្នុង១យប់ៗ មិនក្រោម១០ ទៅ១៥ឡានឆ្នៃនោះទេ ដំណើរការបានដោយរលួន ពុំមានសម្ថកិច្ចជំនាញណាបង្ក្រាបឡើយ។
ពលរដ្ឋរស់នៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ បានឃើញក្បួនឡានឆ្នៃ ដឹកឈេីរបស់ មេឈ្មួញទាំងនោះ ពួកគាត់មានការហួសចិត្តថា បើពលរដ្ឋក្រីក្រដឹកបន្តិចបន្តួចយកមកធ្វើផ្ទះសំរាប់ស្នាក់នៅ ត្រូវពួកមន្ត្រី តាមដងផ្លូវ មានមេព្រៃ មន្ត្រីបរិស្ថាន ប៉ូលិស ប៉េអឹម និងមន្ត្រីផ្សេងៗទៀត ចាប់ឃាត់បញ្ជួនយកទៅ ផាកពិនយ័ជាប្រាក់ ឬជំរិតទាប្រាក់នៅនិងកន្លែងច្រើនហួសពីការស្មាន តែដល់ពេលមេឈ្មួញធំៗដឹកដូចក្បួនឡានហែរកឋិន មិនមានក្រុម មន្ត្រីណាហ៊ានក្អកឡើយ ពលរដ្ឋដាក់ការសង្សយ័ថា មេឈ្មួញគ្រាក់ៗទាំងនោះប្រហែលជាចេះមន្តអាគមបំបាំងខ្លួន បានជាសមត្ថកិច្ចតាមដងផ្លូវមើលមិនឃើញ ឡានដឹកឈេឺលាន់គគ្រឹកគក្រេងបែបនេះ ហើយពួកសង្ស័យថា គេត្រូវរូវគ្នាតំាងពីថ្នាក់ក្រោមគ្រប់ជំនាញ រហូតដល់ថ្នាក់លើហើយ មើលទៅ បានជាគ្មាន អ្នកបង្រ្កាបអញ្ចឹង។
ពលរដ្ឋលោកមានការសំណូមពរចំពោះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងនាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលឯកឩត្តម ជាប្រធានគណកម្មាធិការបង្ក្រាបបទល្មើស ធន់ធានធម្មជាតិទូទាំងប្រទេស សូមឯកឩត្តម មេត្តាទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិ ដែលកំពុងកើតឡើង យ៉ាងអាណាធិបតេយ្យ នៅក្នុងដែនដីស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងរងការហិនហោច ។ បើពុំនោះទេ ព្រៃឈេីនៅតំបន់ព្រៃឡង់ និងរងការវិនាសហិនហោចពីសំណាក់មេឈ្មួញទាំងនេះជាក់ជាពុំខាន៕
No comments:
Post a Comment