ទីតាំងជាប់ឆ្នេរសមុទ្រក្នុងស្រុកគីរីសាគរ ត្រូវបានក្រុមញៀនល្បែង យកធ្វើជាសង្វៀនជល់មាន់ដើម្បីបង្អួតភ្ញៀវទេសចរណ៍ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 23, 2022

ទីតាំងជាប់ឆ្នេរសមុទ្រក្នុងស្រុកគីរីសាគរ ត្រូវបានក្រុមញៀនល្បែង យកធ្វើជាសង្វៀនជល់មាន់ដើម្បីបង្អួតភ្ញៀវទេសចរណ៍

ស្រុកគិរីសាគរ ៖ ក្រុមអ្នកញៀនល្បែងបញ្ជាល់មាន់ជាច្រើននាក់ បានប្រមូលផ្តុំគ្នាជល់មាន់យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយពីបញ្ហាផ្លូវច្បាប់ និង វិធានសុខាភិបាលនោះឡើយ ពិសេស សារាចរណែនាំ របស់ប្រមុខថ្នាក់ដឹកនាំ ដែលលោកតែងតែធ្វើការផ្សព្វផ្សាយ និងជូនដំណឹងជាបន្តបន្ទាប់ទៅលើករណីឆ្លងរាលដាលនូវវីរុសបម្លែងថ្មីប្រភេទអូមីក្រុង ប៉ុន្តែក្រុមអ្នកញៀនល្បែងទាំងនោះ ហាក់មិនបានគោរព និងខ្លាចញញើតនោះទេ ដោយពួកគេបាននាំគ្នា យកទីតាំងព្រៃស្មាច់ប្របមាត់សមុទ្រ ធ្វើជាសង្វៀនបញ្ជល់មាន់ បង្អួតភ្នែកទេសចរណ៍ ដែលមកកំសាន្តតាមតំបន់ធ្នេរសមុទ្រ ពយជប៉ុន ក្នុងទឹកដីភូមិកោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ  ដែលជាតំបន់ទេសចរណ៍ដែលមានភ្ញៀវចេញចូលជាច្រើនស្ទើរៀងរាល់ថ្ងៃ ។


បើតាមការលើកឡើងពីក្រុមអាជីវករលក់ដូរនៅតំបន់ខាងលើ បានលួចបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់មិនពេញចិត្តជាមួយ តាបៃ ដែលព្យាយាមយកទីតាំងតំបន់ទេសចរណ៍ បើកជាសង្វៀនជល់មាន់បង្ករសំលេងរំខាន ហោរកញ្ជៀវផ្អើលគេផ្អើលឯងនោះទេ ពិសេស គឺពួកគាត់មានការព្រួយបារម្ភជាខ្លាំងទៅលើសុវត្តិភាព ដោយសារបច្ចុប្បន្នកំពុងមានការឆ្លងរីករាលដាលនូវវីរុសកូវីដបម្លែងថ្មីផង ។


ពួកគាត់បានបញ្ជាក់បន្ថែមថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគេហ៊ានបើកសង្វៀងបញ្ជល់មាន់អនាធិបតេយ្យបែបនេះ ត្បិតតែមិនមានលក្ខណៈធំខ្លាំងតែវាមិនសមរម្យទេ ដែលយកតំបន់ទេសចរមកបើកល្បែងភ្នាល់សុីសងបញ្ជល់មាន់ដូចច្នេះ ម៉្យាងទៀតការប្រមូលផ្ដុំបង្កឱ្យមានហានិភ័យខ្លាំង ទៅលើការចម្លងវីរុសកូវីដផងដែរ ។


ចំពោះបញ្ហាខាងលើ ពួកគាត់ស្នើសុំអោយកងម្លាំងមានសមត្ថកិច្ច ពិសេសលោកអភិបាលស្រុកគីរីសាគរ មេត្តាមានវិធានការបង្ក្រាបអោយបានតឹងរឹងផង ព្រោះកន្លងមកពួកគាត់ឃើញថាការបង្ក្រាបរបស់សមត្ថកិច្ចហាក់មួយចំអិនកំពិសប៉ុណ្ណោះ ក៏ឃើញក្រុមញៀនល្បែងទាំងនេះ ប្រមូលផ្តុំគ្នាលែងឡើងវិញដដែល ។


ដោយឡែកក្រុមអ្នកញៀនល្បែងទាំងនោះបានស្រែកក្អេងក្អាងថា បើទោះបីជាអ្នកសារព័ត៌មាន ប្រឹងប្រែងផ្សព្វផ្សាយយ៉ាងណា ក៏ពួកគេមិនខ្លាចដែរ ការអួតក្អែងក្អាងបែបនេះ បានធ្វើអោយមហាជនជាច្រើនគិតថា ពួកគេអាចមានខ្នងបង្អែកនៅពីក្រោយខ្នងហើយ បើមិនដូច្នោះមានតែពួកគេត្រូវរ៉ូវជាមួយសមត្ថកិច្ច បានជាពួកគេមិនខ្លាចញញើតបែបនេះ ។


លោក ព្រំ សុវន្នី អធិការនគរបាលស្រុកគីរីសាគរ បានថ្លែងអោយដឹងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ នេះថា លោកសូមធ្វើការច្រានចោលទាំងស្រុងចំពោះបញ្ហាដែលចោទថា សមត្ថកិច្ចមានការបើកដៃអោយមានការលែងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ។


លោកបន្តទៀតថា កន្លងមកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីសាគរ តែងតែចុះប្រតិបត្តិការបង្ក្រាបនូវបទល្មើសខុសច្បាប់ ដោយមិនមានការបណ្តែតបណ្តោយអោយភូមិឃុំអសុវត្តិភាពនោះឡើយ ហើយចំពោះក្រុមញៀនល្បែងស៊ីសងទាំងនេះ គឺលោកទទួលស្គាល់ថា ពិតជាមានការពិបាកក្នុងការចុះបង្ក្រាបដោយសារពួកគាត់ បន្លាស់ទីជានិច្ចដោយមិនមានទីតាំងជាក់លាក់នោះទេ ហើយបច្ចុប្បន្នខាងលោក ក៏បានចាត់កម្លាំងឃ្លាំមើលផងដែរ បើសិនជាមានការប្រមូលផ្តុំលែងល្បែងស៊ីសងនៅទីតាំងខាងលើ ឬកន្លែងផ្សេងៗ គឺកម្លាំងជំនាញនិងធ្វើការបង្ក្រាបភ្លាម ៕










 

No comments:

Post a Comment

Pages