ខេត្ដព្រៃវែង ៖មានសេចក្ដីរាយការណ៍មកថាពីមួយថ្ងៃទៅមួយថ្ងៃក្រុមអ្នកញៀនល្បែងសុីសងបញ្ជល់មាន់ បានលួចលាក់បើកលេងជារៀងរាល់ថ្ងៃដោយ មិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ហើយកំពុងពេញនិយមនៅក្នុងឃុំកំពង់ប្រាំងទៀតផង។ ដែលមានពីរទីតាំងនៅភូមិសំបួរនិងភូមិកំពង់ប្រាំង ស្រុកពារាំង នៃខេត្ដព្រៃវែង។
ប្រភពពីអ្នកចេញចូលលួចលេងល្បែងសុីសងបាន ខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាចំពោះទីតាំងបញ្ជល់មាន់មានម្ចាស់ទីតាំងទី១.នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្ដព្រៃវែង ឈ្មោះនៀង ។
ទី២.នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្ដព្រៃវែង ឈ្មោះឌីម ទីតាំងទាំង២នេះសង្ស័យបង់លុយអោយសមត្ថកិច្ចប៉ុសិ៍ទើបបើកលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព ពោលគឺបានរត់ការឲ្យខាងប៉ុស្ដិ៍អស់ហើយ ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងទាំងអស់នេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែងមកលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដព្រៃវែង មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសង《ជល់មាន់ខាងលើនេះផង》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕
No comments:
Post a Comment