ប្រទះឃើញសា.កស.ពបុរសម្នាក់ក្នុងព្រៃ នៅព្រះសីហនុ សង្ស័យករ.ណីឃា.ត.ក..ម្ម.! - SPN NEWS

ព័ត៌មានថ្មីៗ

Friday, April 29, 2022

ប្រទះឃើញសា.កស.ពបុរសម្នាក់ក្នុងព្រៃ នៅព្រះសីហនុ សង្ស័យករ.ណីឃា.ត.ក..ម្ម.!

ស្រុកព្រៃនប់៖ មានសេចក្តីរាយការណ៍មកថា នៅយប់ថ្ងៃទី ២៨ ខែមេសា ឆ្នំា២០២២នេះ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចក្បែរដៃព្រែកក្នុងព្រៃកោងកាង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  


បន្ទាប់ពីប្រទះឃើញសាកសពរួច ដោយសារតែពេលយប់ពិបាកក្នុងការពិនិត្យ សមត្ថកិច្ចបានចងខ្សែហុំព័ទ្ធកន្លែងកើតហេតុរង់ចាំពិនិត្យនៅថ្ងៃទី ២៩ ខែមេសា ឆ្នំា២០២២នេះ។


សាកសព មានសភាពរលួយ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស កំពស់ ១.៧២ម៉ែត្រ ស្លៀកខោជើងវែងពណ៌ខ្មៅ សក់វែង ស្នាមសាក់ដើមដៃខាងឆ្វេង។ សាកសពមានស្លាកស្នាមរបួសប្រហោងខ្នង ប្រហោងក្បាលផ្នែកខាងក្រោយ។ បន្ទាប់ពីបានធ្វើកោសល្យវិច័យរួច ជំនាញកោសល្យវិច័យនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថាជាករណីមនុស្សឃាតគិតទុកជាមុន។


បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ រីឯសាកសពបានយកទៅរក្សាទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕



 

No comments:

Post a Comment

Pages