មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, May 4, 2022

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា

ព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា ដោយមានការចូលរួមដោយ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យក្នុងមន្ទីរ និងតាមបណ្តាក្រុង/ស្រុក មន្រ្តី មន្ត្រីកិច្ចសន្យា និងមន្រ្តីស្ម័គ្រចិត្ត ដែលបម្រើការងារក្នុងមន្ទីរទាំងអស់ អំពីវឌ្ឈនភាពការងារ និងបញ្ហាប្រឈមផ្សេងៗ តាមបណ្តាលការិយាល័យនីមួយៗ ដែលបានអនុវត្តគន្លងមក និងផែនការបន្ត ដើម្បីជំរុញការងារទាំងអស់សម្រចបានតាមការគ្រោងទុក។ 

ជាមួយគ្នានេះដែរ មន្ទីរបានប្រកាសសមាសភាពមន្រ្តីបន្ថែមចំនួន ០៣រូប ទៀត តាមសេចក្តីសម្រចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកបម្រើការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី។







 

No comments:

Post a Comment

Pages