ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបានបុកប៉ះគ្នាបណ្ដាលឱ្យមានមនុស្សរងរបួសចំនួន២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ នាថ្ងៃទី០៨ ខែ០៥ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវវិថីឯករាជ្យ លេខ១០០ កែងស្តុបការាសសាំងកាល់តិច ស្ថិតក្នុងភូមិ ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ថាមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកស្កុបពីស៊េរីទំនើបឆ្នាំ 2022 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JG-1369ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក់ស្តារិចពាក់ស្លាកលេខភ្នំពេញ2AC-6968ក្នុងទិសដៅបញ្ច្រាស់ដូចគ្នាក៏ស្រាប់តែរេចង្កូតជ្រុលមកបុកជាមួយនឹងម៉ូតូចំពីមុខពេញទំហឹងតែម្ដង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចអន្តរាគមន៍និងកម្លាំងសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍កំពុងតែធ្វើការសម្របសម្រួលវាស់វែងនឹងលើកយកម៉ូតូទៅរក្សាទុកនៅនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរងចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕
ប្រភព÷ KPS






No comments:
Post a Comment