មន្រ្តីនៅច្រកព្រំដែនទ្វេភាគីបុសមន បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន សហការគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ប្រភពបានបញ្ជាក់ទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកបុសមន បង់ពន្ធមិនដល់50ភាគរយនោះទេ ហើយក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ឃុត សាលីន និងលោក គង់ ណារិន្ទ យ៉ាងរលូន។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នលោក ឃុត សាលីន មេគយច្រកបុសមន ល្បីល្បាញកាន់តែខ្លាំងខាងពុករលួយ។
តាមប្រភពពីមន្រ្តីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា ឈ្មួញទាំងធំទាំងតូច នៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីសំណាក់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីខាងពុករលួយ។ ការដែលលោក ឃុត សាលីន មិនញញើតក្នុងការប្រើតួនាទី និងអំណាច ដើម្បីប្រមូលលុយតាមរបៀបពុករលួយ គឺដោយសារអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំផងដែរ។ លើសនេះទៅទៀតអំពើពុករលួយរបស់លោក ឃុត សាលីន អាចដំណើរការយ៉ាងរលូនអស់រយៈពេលច្រើនឆ្នាំមកហើយនោះគឺមានការរួមដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីបុសមនដែលមានខ្នងបង្អែកក្រាស់ដូចគ្នា។
មន្រ្តីគយនៅក្នុងខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះ គឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន នោះឡើយ។ ផ្ទុយទៅវិញលោក ហេង សំបូរ បណ្ដោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ដូច្នេះហើយទើបលោក ឃុត សាលីន បើកដៃឲ្យឈ្មួញទាំងធំទាំងតូច នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួន តាមច្រកបុសមន យ៉ាងគំហុក។







No comments:
Post a Comment