លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអញ្ជើញចុះចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, July 13, 2022

លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអញ្ជើញចុះចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់

នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅចំនួន ១០បន្ទប់ កាលពីព្រឹកមិញនេះ ក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។


អំណោយដែលបានចែកជូនរួមមាន៖ 

-អង្ករ ២៥គីឡូក្រាម

-មី  ០១កេស

-ទឹកត្រី  ០១យួរ

-ទឹកស៊ីអ៉ីវ  ០១យួរ

-ទឹកបរិសុទ្ធ ០១កេស

-តង់ ០១

-ថវិកា ៦០,០០០រៀល











 

No comments:

Post a Comment

Pages