ខេត្តកំពង់ចាម: ទីតាំងលេងល្បែងជល់មាន់នៅខាងក្រោយភោជនីយដ្ឋាន៩៩ ក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។កំពុងបើកដំណើរការឡើងវិញហើយ លេងបានយ៉ាងរលូនមិនញញេីតអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ។
ប្រភពច្បាស់ការណ៍នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២នេះពីរនាក់ចូលលេងល្បែងស៊ីសងមាន់ជល់បានលួចខ្សឹបប្រាប់យើងថាចំពោះទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះគឺបើកលេងយ៉ាងគគ្រឹកគគ្រេងម្យ៉ាងវិញទៀតនោះគឺម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
ពលរដ្ឋបានឲ្យដឹងថាចំពោះទីតាំងជល់មាន់និងអាប៉ោងនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពូនគ្នាដូចហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។ពលរដ្ឋលួចបង្ហាញបន្តថាដោយមានការមើលថែពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះនៅក្នុងស្រុកជើងព្រៃ ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវថ្នាំសណ្ដំហើយមើលទៅ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្តី្រគរបាលពាក់ព័ន្ធទូទាំងប្រទេសត្រូវតែបង្ក្រាបរកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយល់ឡើយដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋអោយសុំស្រប់តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញករណីខាងលើនេះ លោកនួន ម៉េងហ៊ូរ អធិការស្រុកជើងព្រៃ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មានយើងមិនអាចសុំការអន្តរាគមន៍រឿងនេះបានទេ ដោយយើងបានដាក់និងទំនាក់ទំនងចូលតេឡេក្រាមរបស់លោកមិនមានការឆ្លើយតបទេ។
ទោះជាយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំនេះផងទាន។
ពាក់ព័ន្ធករណីខាងលើនេះយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬសាមុីភាគីពាក់ព័ន្ធទាំងអស់គ្នារៀងរាល់ម៉ោងធ្វើការ។



No comments:
Post a Comment