ពិធីប្រកាសនិងប្រគល់លិខិតតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ សមាគមថ្នាលយុវជនកម្ពុជា ស យ.ក ប្រចាំសាខាខេត្តត្បូងឃ្មុំ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, August 1, 2022

ពិធីប្រកាសនិងប្រគល់លិខិតតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ សមាគមថ្នាលយុវជនកម្ពុជា ស យ.ក ប្រចាំសាខាខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១១ថ្ងៃត្រង់ ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សយក ស្នាក់ការកណ្តាលដឹកនាំដោយលោកប្រធានប្រតិបត្តិស្នាក់ការកណ្តាល សយក ហើយក៌បានការអញ្ជើញអមដំណើរចូលរួមពីឯកឧត្តម ឃួន សុវណ្ណទីប្រឹក្សាកិត្តិយស លោកជំទាវ គ្រី សារ៉ន ក្រុមប្រឹក្សាភិបាលទី១ និងលោកសៀក ប៊ុនណារី អនុប្រធានស្នាក់កណ្តាល

ដើម្បីរៀបចំពិធីប្រកាសនិងប្រគល់លិខិតតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ សមាគមថ្នាលយុវជនកម្ពុជា ស យ.ក ប្រចាំសាខាខេត្តត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងឃុំឈូក ផងដែរហើយក៌មានសមាជិក សមាជិកាសមាគមថ្នាលយុវជនកម្ពុជា ស.យ.ក ថ្នាក់កណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអាជ្ញាធរឃុំ និងភូមិដែរ។


*រចនាសម្ព័ន្ធថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំរួមមាន:

១.លោក ប៊ន សំរុង ជាប្រធានប្រតិបត្តិ សយក 

២.លោក ហ៊ុយ ប៊ុនណារ៉ា ជាក្រុមប្រឹក្សាភិបាល

៣.លោក វ៉ែន ពន្លឺ ជាទីប្រឹក្សា

៤.លោកស្រី ឈិត ចន្ធី ជាអនុប្រធានទី១

៥.លោកស្រី ផេង ស្រីរស់ ជាអនុប្រធានទី២

៦.លោក ប៊ុន គីមថាន ជាលេខាធិការ

៧.លោក យ៉េត ម៉េងហ័ង នាយករដ្ឋបាល

៨.លោក រ៉ុន សុខរ៉ុម ជាហិរញ្ញិក

៩.លោក ធើម រតនា ជាអនុប្រធានលេខាធិការទី១

១០.លោកស្រី ខុម សុខមាន ជានាយករងរដ្ឋបាល

១១.លោក ឃី វិច្ឆិកា ជារងហិរញ្ញិក


*រចនាសម្ព័ន្ធថ្នាក់ដឹកនាំស្រុកក្រូចឆ្មាររួមមាន:

១.លោក ប្រាក់ រ៉ាឆេន ជាប្រធានប្រតិបត្តិ

២.លោកស្រី ឡេង សុធាវឿន ជាក្រុមប្រឹក្សាភិបាល

៣.លោក ហ៊ីម យូសុះ ជាទីប្រឹក្សា

៤.លោក សាន សុខនិត ជាអនុប្រធានទី១

៥.លោក លី សាលីម ជាអនុប្រធានទី២

៦.លោក ស្លាទីន ពៃហាគី ជាលេខាធិការ

៧.លោកស្រី ស៊េម គឹមហៃ ជានាយករដ្ឋបាល

៨.លោក ទូល័ស ម៉ារ៉េត ជាហិរញ្ញិក

៩.លោក កូបរ៉ី ពិនស្លាទីន ជាអនុប្រធានលេខាទី១

១០.លោក សៀន ហម ជានាយករងរដ្ឋបាល

១១.លោក ហាក់ រ៉ូសេត ជារងហិរញ្ញឹក


*រចនាសម្ព័ន្ធថ្នាក់ដឹកនាំឃុំឈូករួមមាន:

១.លោក ឡុន សុខលីន ជាប្រធានប្រតិបត្តិ

២.លោក ទុយ ហាន ជាក្រុមប្រឹក្សាភិបាល

៣.លោក ប៉ាន់ សំបុល  ជាទីប្រឹក្សា

៤.លោក បូ សាគុន  ជាអនុប្រធានទី១

៥.លោក ឯក សំអាត  ជាអនុប្រធានទី២

៦.លោកស្រី ឌី ស្រីនីម ជាលេខាធិការ

៧.លោកស្រី ណាក់ ចាន់សី  ជានាយករដ្ឋបាល

៨.លោកស្រី សំណាង ចាន់ថេង ជាហិរញ្ញិក

៩.លោក ឌឹម ញឹម ជាអនុប្រធានលេខាទី១

១០.លោក ស៊ីនាត វិនុត  ជានាយករងរដ្ឋបាល

១១.លោកស្រី អាន សីហា ជារងហិរញ្ញឹក


*វត្តមានចូលរួមពីអាជ្ញាធរឃុំរួមមាន:

១.លោក ពេជ្រ ជាង ជាជំទប់ឃុំទី១ ឃុំឈូក

២.លោក ប៉ូច ឆេន ជាសមាជិកក្រុមប្រឹក្សាឃុំឈូក

៣.លោក ឡេង ចាន់លាង សមាជិកក្រុមប្រឹក្សាឃុំឈូក ។


ក្នុងឱកាសនោះលោកប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ បានមានប្រសាសន៌ដែរថារូបលោកពិតជាមានកិត្តិយស និងសប្បាយរីករាយ ដែលបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោកជាប្រធានប្រតិបត្តិប្រចាំសាខាខេត្តត្បូងឃ្មុំ។


លោកប្រធានក៏បានប្តេជ្ញាចិត្តខិតខំ ដឹកនាំ និងប្រឹងប្រែងបំពេញភាកិច្ចឲ្យបានល្អប្រសើរ ប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រដាច់ខាត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត់៕







 

No comments:

Post a Comment

Pages