លោក មេប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនក្រសាំងជ្រុំ កំពុងប្រព្រឹត្តអំពេីពុករលួយ បេីកដៃឲ្យឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ? - SPN NEWS

ព័ត៌មានថ្មីៗ

Friday, September 2, 2022

លោក មេប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនក្រសាំងជ្រុំ កំពុងប្រព្រឹត្តអំពេីពុករលួយ បេីកដៃឲ្យឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ?

#ខេត្តស្វាយរៀង  : សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញនាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ ចេញពីស្រុកយួន​ ចូលមកខ្មែរ ដូចជា ផ្លែស្រកានាគ ខ្នុរ សាវម៉ាវ ធុរ៉េន និងគ្រឿងកំប៉ុងគ្រប់មុខ សុទ្ធតែបន្ទុកទៅដោយសារធាតុគីមី  រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនក្រសាំងជ្រំ មិនបានពិនិត្យឲ្យបានត្រឹមត្រូវនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។


  មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនទំនិញគេចពន្ធ ចេញពីស្រុកយួន ចូលមកខ្មែរ តាមច្រករបៀងក្រសាំងជ្រំ បានទេ ហើយសកម្មភាពនេះកំពុងតែធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។


តាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ទំនិញគ្រប់ប្រភេទ ដែលនាំចេញពីស្រុកយួនធ្វេីឲ្យប៉ះពាល់ដល់សុខភាពខ្មែរ ទល់តែមានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ច ប្រចាំច្រករបៀងក្រសាំងជ្រុំ  គឺឈ្មួញមិនអាចនាំចេញទំនិញគេចពន្ធតាមច្រកនេះបានឡើយ។ 






 

No comments:

Post a Comment

Pages