ខេត្តក្រចេះ÷ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មូញឈើឈ្មោះចែមុំ នៃទឹកដីខេត្តក្រចេះ ក្រោយពីកម្លាំងអាវុហត្ថធ្វើការបង្ក្រាបឈ្មួញឈើឈ្មោះ ធា នឹងចាប់យកឡានឈើចំនួន០២គ្រឿង ទៅដុតកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ ចែមុំបានបង្កើនសកម្មភាពក្នុងការដឹកជញ្ជូនឈើខ្លាំងជាងមុនតាមរយៈរថយន្តសាំយ៉ុង២គ្រឿង។
ពលរដ្ឋបាននិយាយថា ជារៀងរាល់យប់ចាប់ពីវេលាម៉ោង៦ រហូតទល់ភ្លឺនៅចំណុចផ្លូវជាតិលេខ៧ ចេញពីទឹកដីស្ទឹងត្រែ មកដល់ទីរួមខេត្តក្រចេះ ត្រូវគេឃើញមានឡានដឹកឈើខុសច្បាប់ ប្រភេទសាំយ៉ុងជាច្រើនគ្រឿង ចេញពីចំណុច(អូរគ្រៀង,រលួស,ស្រែស្បូវ)ស្ថិតនៅក្នុងទឹកដីស្រុកសំបូរខេត្តក្រចេះ ត្រូវបានដឹកជញ្ជូនឈើដែលគ្មានច្បាប់អនុញាត ឬហៅថា(PC)ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនោះ។
ខណៈមន្ត្រីជំនាញ នឹងកម្លាំងបង្ក្រាប បទល្មើសព្រៃឈើនាំគ្នាដេកចាំទទួលលុយខែ និងលុយប្រចាំថ្ងៃពីក្រុមឈ្មួញឈើដែលចាំបន្តក់អោយប្រចាំថ្ងៃ និងប្រចាំខែនោះ។ មិនតែប៉ុណ្ណោះពលរដ្ឋបានឱ្យដឹងទៀតថា សមត្ថកិច្ចដែលដេកតាមចិញ្ជើមផ្លូវទាំងនោះ មិនត្រូវចាំប្រដេញឡានឈើយកលុយទេ ខ្លះទៀតថែមទាំងមានតូនាទីបន្ថែម គឺពួកគេដាក់ក្បាលឡានដេកចាំមើលផ្លូវឲ្យឡានដឹកបទល្មើសច្បាប់ ដើម្បីជាថ្នូ ធ្វើអាជីវកម្មលើស្ថាប័នរបស់និងទាមទារប្រាក់ឧប្ថម្ភពីក្រុមឈ្មួញឈើទាំងនេះបន្ថែមទៀត។
ពាក់ព័ន្ធករណីដឹកជញ្ជូនឈើគ្មានច្បាប់នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅស្រុកសំបូខេត្តក្រចេះ នេះអង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក វ៉ា ថន អភិបាលខេត្តក្រចេះបាននៅឡើយនោះទេ។
យ៉ាងណាក៍ដោយ ករណីបំផ្លិចបំផ្លាញព្រៃឈើដោយក្រុមឈ្មួញឈើទាំងនេះ សូមឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមលោកជួយត្រួតពិនិត្យនិងចុះបង្ក្រាបឈ្មួញឈើឈ្មោះចែមុំ រួមទាំងឡានដឹកឈើជាច្រើនទៀតតាមរយៈរថយន្តសាំយ៉ុងដែលកំពុងចរាចរណ៍ឈើខុសច្បាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧ ទាំងនេះផង






No comments:
Post a Comment