បញ្ជូនខ្លួនជនសង្ស័យត្រូវចោទជាឃាតករ ករណីសម្លាប់ប្រពន្ធ ដោយអំពើឃោរឃៅទៅតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, February 28, 2023

បញ្ជូនខ្លួនជនសង្ស័យត្រូវចោទជាឃាតករ ករណីសម្លាប់ប្រពន្ធ ដោយអំពើឃោរឃៅទៅតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនត្រូវចោទជាឃាតករ ករណីសម្លាប់ប្រពន្ធ ដោយអំពើឃោរឃៅទៅតុលាការ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ជនត្រូវចោទ ឈ្មោះ មូល នេត ហៅ MOUL NEATH KARL ភេទប្រុស អាយុ៧០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន សហរដ្ឋអាមេរិក មានស្រុកកំណើតនៅឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ៤៦C ផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនត្រូវចោទ បានស្ថិតនៅលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដំណើរការសាកសួរ ដែលសំណុំរឿងនេះគឺលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ ជាអ្នកចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។ 

ក្នុងដីការបង្គាប់ឲ្យសមត្តកិច្ចចាប់ខ្លួនជនត្រូវចោទ បានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ឃាតកម្មគិតទុកជាមុន.ប្រព្រឹត្តនៅចំណុចផ្ទះលេខA១១ ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ បើយោងតាមមាត្រាខាងលើនេះជនជាប់ចោទនិងត្រូវជាប់គុកអស់មួយជីវិត ។ 

ក្រោយពីសាកសួរចៅក្រមស៊ើបសួរ និងសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការកាត់ទោសនៅពេលក្រោយ ។ 

ខាងក្រោមនេះជាចម្លើយដោះសាររបស់ជនត្រូវចោទនៅសមត្តកិច្ច 

សំណួរ ៖ គាត់(ជនរងគ្រោះ)ត្រូវជាអ្វីនឹងអុំ

ចម្លើយ ៖ គាត់គេហៅថាប្រពន្ធខ្ញុំ ក៏ប៉ុន្តែមិនមែនជាប្រពន្ធរៀបការឯណា គឺជាស្រីចំណាន់

សំណួរ ៖ ចុះកូន២ នាក់

.មិនមែនកូនខ្ញុំទេ កូន២ ផ្សេងទៀតទេបានកូនខ្ញុំ ដែលម្តាយគេបានស្លាប់បាត់ហើយ ។

ខ្ញុំនិយាយពីមូលហេតុ ៖ ខ្ញុំមកកម្ពុជានឹងគឺចង់មកយកកូនខ្ញុំដើម្បីឲ្យជួសឈាម ធានាយកទៅរស់នៅជាមួយ ហើយមកដល់និងក៏សុំគាត់(ស្រីចំណាន់)និយាយរឿងតេឡេហ្វូនគាត់មិនលើក ។ ដំបូងគាត់សួរថា នែឮថាក្រុមហ៊ុនដែលខ្ញុំដាក់លុយឲ្យ១៣ ០០០ ដុល្លារ ដែលសុំខ្ញុំដើម្បីទិញផ្ទះសម្រាប់ថ្ងៃយើងទាំងពីរក្រោយនោះម៉េចហើយ លុយនោះខ្ញុំបានដាក់ឲ្យ១ខែ៥០០ៗ ដែលជាការទុកចិត្តគាត់ រឿងដែលខ្ញុំចង់បានគាត់គឺរឿងអញ្ចឹងទេ មុនមកគាត់មានគំនិត តែដល់ក្រោយមិនដឹងយ៉ាងម៉េចទេ ។ 

សំនួរ ៖ ចុះមូលហេតុអីបានសម្លាប់គាត់ ៖

.អូខេ រឿងនិងចាំខ្ញុំនិយាយ អារឿងនិងដែលខ្ញុំប៉ងមកជួបគាត់  ដល់ហើយខ្ញុំបានអង្គុយនិយាយជាមួយគាត់ នៅកន្លែងតុបាយ ហើយគាត់អង្គុយខាងរាវចាន ខ្ញុំបានអង្គុយក្បែរគ្នា ហើយគាត់ក៏ចាប់ទាញម្ហូបដៃមានកាំបិតមួយ កាំបិតនិងមិនដឹងជាគេថតឬមិនថតទេ (ដាក់នៅលើជិតកុងម៉ា) ពេលនោះខ្ញុំសួរចុះឯងយកលុយបញ្ចាំឡាន លុយដែលខ្ញុំឲ្យមួយខែ៥០០ៗ ដុល្លារ ដើម្បីយកទៅបង់តាមដំណាក់កាល ដែលខ្ញុំបង់ជិត១៨ ០០០ ដុល្លារ នោះមានក្រដាស់ អញ្ចឹងទៅគាត់ថា គាត់មិនដឹង ចាយៗៗៗ ចាយយ៉ាងម៉េច ដល់អញ្ចឹងទៅបានខ្ញុំខឹងតឺង ហើយខ្ញុំក៏សុំកុងABAគាត់ ចង់ទៅចែកមើល តើអ្នកឯងយកទៅណាអស់ ។ ដល់អញ្ចឹងគាត់មិនឲ្យ ហើយគាត់ចេះតែក្រវីកាំបិតដាក់មុខខ្ញុំ ខ្ញុំក៏ថា នែឈប់ៗ កុំលែងអញ្ចឹង ដល់ហើយគាត់ចេះតែយកកាំបិតមកលៗមុខខ្ញុំ ខ្ញុំក៏ក្រោកចេញ រួចខ្ញុំបានចាប់គាត់ពីក្រោយ ហើយគាត់អោនចំតិតចង់រកចាក់ខ្ញុំ ដល់អញ្ចឹងខ្ញុំទាញដៃគាត់ធ្វើម៉េចឲ្យឈ្នះ ដើម្បីឲ្យធ្លាក់កាំបិត ហើយខ្ញុំបានស្រែកឲ្យគេជួយ ជួយៗ ម៉ោៗយកកាំបិតពីម៉ែឯងទៅ កូននិងក៏រត់មកទាញកាំបិត ហើយខ្ញុំក៏លែងដៃទៅ គាត់ក៏រត់ឡើងទៅលើ ខ្ញុំដេញឲ្យទៅ ពេលនុងមិនទាន់វៃគ្នាទេ ក៏ប៉ុន្តែគាត់ធ្លាក់កាំបិតហើយ ។ ខ្ញុំសួរសិន មើល តើទៅណាលុយ គាត់ក៏ស្ទុះរត់តែខ្ញុំចាប់ទាញដៃ ដើម្បីនិយាយគ្នា គាត់ក៏រត់ទៅចូលក្នុងបន្ទប់ ហើយខ្ញុំទៅទាន់រុញទ្វារចូលគាត់ក៏រត់ចុះវិញ បានដល់កាំជណ្តើរទី២គាត់ក៏ដួល ឃើញអញ្ចឹងខ្ញុំបានទាញគាត់ដាក់ក្បែរបន្ទប់ទឹក រួចខ្ញុំបានចេញពីផ្ទះនិងទៅ ។

ទាក់ទិននិងការសម្លាប់ជនរងគ្រោះ ដោយការវាយដុំ ចាក់និងកាំបិត រួមទាំងប្រើខ្សែភ្លើងឆក់ ជនសង្ស័យបានឆ្លើយបដិសេធទាំងអស់ ថាខ្លួនមិនបានសម្លាប់ដូចការចោទប្រកាន់នោះទេ ។ ល្ងាចថ្ងៃដដែលនេះចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឃាតករដាក់ពន្ធនាគាជាបណ្តោះអាសន្ន ៕





 

No comments:

Post a Comment

Pages